អ៊ីតាលី៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បន្ដរកគ្រាប់បាល់បានទៀតហើយ ដោយយប់មិញនេះរកបាន២គ្រាប់ម្នាក់ឯង ជួយក្រុម Juventus ស្មើ ២-២ ជាមួយក្រុម Atalanta នៅក្របខណ្ឌ Serie A ។ក្រុម Atalanta រដូវកាលនេះពិតជាល្អមែនទែន ដោយបច្ចុប្បន្ននេះពួកគេឈរនៅលេខ៣ក្នុងតារាង។
ដោយឡែក សម្រាប់ការប្រកួតនៅយប់មិញនេះវិញ ពួកគេរកបានគ្រាប់បាល់នាំមុខ១គ្រាប់មុនថែមទៀត ដោយ Zapata នៅនាទី១៦។ រហូតដល់នាទី៥៥ ទើប Ronaldo ទទួលបានប៉េណាល់ទី១គ្រាប់តាមស្មើវិញ។
ទន្ទឹមនេះ ដល់នាទី៨០ Malinovskiy ក៏រកបាន១គ្រាប់នាំមុខជាថ្មីទៀតឱ្យ Atalanta ប៉ុន្តែវាក៏មិនមែនជាគ្រាប់បាល់ជ័យជម្នះដដែល ព្រោះនាទី៩០ Ronaldo បានប៉េណាល់ទី១គ្រាប់ទៀត តាមស្មើ។ ចប់ការប្រកួតក្រុមទាំងពីរចែកគ្នាម្នាក់១ពិន្ទុ ក្រោយពីស្មើគ្នា ២-២។
យ៉ាងណាមិញ សម្រាប់ក្រុមរបស់លោក Sarri នៅតែបន្ដឈរនៅកំពូលតារាងដដែល ដោយឆ្លងកាត់៣២ប្រកួតមកនេះ ពួកគេមាន៧៦ពិន្ទុឯណោះ។ ស្របពេល Lazio វិញដែលនៅលេខ២នោះ មាន៦៨ពិន្ទុ៕RT