អេស្ប៉ាញ៖ បើយោងតាមប្រភព Marca ក្រុមស្ដេចស Real Madrid បានប្រកាសជាផ្លូវការថាអ្នកចាត់ការ Zidane នឹងមិនចាកចេញទៅណានោះទេ ដោយរដូវកាលក្រោយនេះ រូបគេនឹងបន្ដដឹកនាំក្រុមដដែល។

យ៉ាងណាមិញ ក្រោយពីដឹកនាំក្រុម Real Madrid លើកពាន La Liga រដូវកាលនេះមក អ្នកចាត់ការ Zidane និងលោក Perez ប្រធានក្លឹប បានជួបចរចាគ្នា និងបង្ហាញពីគោលដៅនៅថ្ងៃអនាគត។ ក្រោយពីចប់ការប្រកួតនោះទៅ ក្លឹប Real Madrid បានប្រកាសពីជោគជ័យមួយ ដោយលោក Zidane យល់ព្រមតាម Perez និងបន្ដដឹកនាំក្រុមទៀតរដូវកាលក្រោយ។

គួរបញ្ជាក់ផងដែរថា ប្រភពនៅអេស្ប៉ាញបានបញ្ជាក់ថាការចរចានោះ គឺ Zidane នឹងអាចទិញកីឡាករណាក៏បានដែរឱ្យតែលោកពេញចិត្តសម្រាប់រដូវកាលបន្ទាប់ខាងមុខទៀត។ តែសម្រាប់រដូវកាលដោះដូរកីឡាករនេះ នឹងមិនមានអ្វីប្រែប្រួលឡើយ ដោយអ្នកចាត់ការបារាំងនឹងប្រើកីឡាករដែលមានស្រាប់វិញ ព្រោះក្លឹប Real Madrid ត្រូវការសន្សំប្រាក់ ក្នុងគ្រា Covid-19 នេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ