កម្មករដែលឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ក្រសួងការងាតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយពុំទទួលបានប្រាក់ឈ្នួល
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តី ណែនាំមួយជូនដល់រោងចក្រសហគ្រាសនិងគ្រឹះស្ថាននានាដែលមានកម្មករឈប់សម្រាកឱកាសបុណ្យចូលឆ្នាំ ដើម្បីចាត់វិធានការចត្តាឡីស័កសម្រាប់កម្មករ និយោជិតទាំងនោះ។ ចំពោះម្ចាស់ ឬនាយករោងចក្រនៅរាជធានីភ្នំពេញក្រសួងការងារ បានណែនាំដូចតទៅ៖
រៀបចំបន្ទប់ដោយឡែកនៅក្នុងទីតាំងសមស្របមួយសម្រាប់ចុះវត្តមានកម្មករនិយោជិត ដែលបាន វិលត្រឡប់ចូលបម្រើការងារវិញបន្ទាប់ពីឈប់សម្រាកពីការងារ។ចាត់តាំងបុគ្គលិករដ្ឋបាលឱ្យរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលបានវិលត្រឡប់ចូលបម្រើ ការងារវិញបន្ទាប់ពីឈប់សម្រាកពីការងារ ដើម្បីប្រគល់ជូនអធិការការងារនៅរៀងរាល់ថ្ងៃនៅ ម៉ោង២រសៀល ណែនាំកម្មករនិយោជិតឱ្យទៅពិនិត្យសុខភាពនៅមណ្ឌលត្រួតពិនិត្យសុខភាព តាមការណែនាំ របស់អធិការការងារ ។
ក្នុងនោះកម្មករនិយោជិត ដែលត្រូវបានត្រួតពិនិត្យឃើញមានរោគសញ្ញាសង្ស័យត្រូវបញ្ជូនទៅ មណ្ឌលចត្តាឡីស័កកម្រិត២ ដើម្បីត្រួតពិនិត្យបន្ត កម្មករនិយោជិត ដែលត្រូវបានត្រួតពិនិត្យឃើញមិនមានរោគសញ្ញាសង្ស័យត្រូវដាក់ខ្លួនឱ្យនៅ ដាច់ដោយឡែក នៅកន្លែងស្នាក់នៅរបស់ខ្លួនចំនួន ១៤ថ្ងៃ តាមវិធានចត្តាឡីស័កនៅផ្ទះរបស់ក្រសួងសុខាភិបាលនិងត្រូវរាយការណ៍ជូនរដ្ឋបាលរោងចក្រតាមទូរសព្ទអំពីស្ថានភាពសុខភាពរបស់ខ្លួនជារៀងរាល់ថ្ងៃដើម្បីរដ្ឋបាលរោងចក្ររាយការណ៍បន្តជូនក្រុមគ្រូពេទ្យនៃក្រសួងការងារ ។
កម្មករដែលមិនមានកន្លែងស្នាក់នៅដោយសារមូលហេតុណាមួយដូចជាមានសំណូមពរពីម្ចាស់ផ្ទះជួលស្នាក់នៅជាមួយដែលមិនទាន់អនុញ្ញាតឱ្យចូលស្នាក់នៅគ្រវីជូនដំណឹងមកក្រុមគ្រូពេទ្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីទំនាក់ទំនងបញ្ជូនទៅមណ្ឌលចត្តាឡីស័កកម្រិត១ណាមួយ។ មិនមានកាតព្វកិច្ចផ្តល់ប្រាក់ឈ្នួលជូនកម្មករនិយោជិតណាម្នាក់ដែលឈប់សម្រាកដោយឯកឯងគ្មានការអនុញ្ញាតពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ ដោយនិយោជកមានកាតព្វកិច្ចផ្តល់ប្រាក់ឈ្នួលត្រឹមចំនួន ៧ថ្ងៃ ជូនកម្មករនិយោជិតណាម្នាក់ដែលឈប់សម្រាក ដោយមានការអនុញ្ញាតពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័ក។
ដោយឡែក កម្មករនិយោជិត ដែលវត្តមាន ដោយមានការអនុញ្ញាតរបស់និយោជកដោយសារនធុរៈពិសេស ជាប្រព័ន្ធ ឆ្លងទន្លេ ឬជីដូនជីតា ម្ដាយឪពុក ប្ដីប្រពន្ធ កូន ទទួលបណភាពត្រូវទទួលបានប្រាក់ឈ្នួលចំនួន ១៤ថ្ងៃ ពេញដដែល បន្តតាមដាន សុខភាព ផ្តល់ម៉ាស និង កម្រជុំពាក់ម៉ាសជាដាច់ខាតចំពោះកម្មករនិយោជិត ដែល ទើបបញ្ចប់ការធ្វើចត្តាឡីស័ក ឬទើបចូលធ្វើការ៕SP
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងការងារ៖