ភ្នំពេញ៖លោក ប៉ាវ ស៊ីណាប្រធានសម្ព័ន្ធ សហជីពចលនាកម្មករកម្ពុជា បានទស្សន៍ទាយថា សម្រាប់ការចរចាប្រាក់ឈ្នួលកម្មករឆ្នាំ២០២១ខាងមុខ នឹងកាន់តែតានតឹងជាងបណ្តាឆ្នាំមុនៗ ។
ការលើកឡើងរបស់លោកនេះ ក្រោយក្រសួងការងារ និងបណ្តុះបណ្តាញវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះបានប្រកាស កាលបរិច្ឆេទចរចា ប្រាក់ឈ្នួលកម្មករដែលចាប់ផ្តើមជាដំណាក់កាលចាប់ពីខែកក្កដាទៅ។
ការចរចាប្រាក់ឈ្នួល២០២០លទ្ធផលគឺកម្មករទទួលបាន១៩០ដុល្លារក្នុងមួយខែ។
បើតាមហ្វេសប៊ុកលោកប៉ាវ ស៊ីណា រដូវកាលចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២១ នឹងមកដល់នៅខែ ក្រោយនេះក្នុងនាមតំណាងសហជីពមួយរូប លោកសាទរនិងត្រៀមខ្លួនចូលរួមក្នុងដំណើរការនៃកិច្ចពិភាក្សានេះ បើទោះបីកម្ពុជាកំពុងទទួលរងផល ប៉ះពាល់នៃជម្ងឺកូវីដ១៩ក៏ដោយ ។
លោកថា “ទាំងអស់គ្នា បានដឹងយ៉ាងច្បាស់ហើយថា ការចរចាកន្លងមក បើទោះបីជាគ្មានហានិភ័យអ្វីក៏ដោយ ក៏ភាគីនិយោជកតែងតែត្អូញត្អែពីផលលំបាកនានា របស់ពួកគេដែរដូច្នេះការចរចាឆ្នាំនេះវារិតតែតានតឹងជាងឆ្នាំមុនៗបំផុត” ។
ប៉ុន្តែលោកប៉ាវ ស៊ីណាបន្តថាទោះជាយ៉ាងភាគី សហជីពនឹងជួបពិភាក្សាកំណត់ក្រុមស្រាវជ្រាវ ស្វែងរកតួលេខរួមមួយ តាមលក្ខណៈវិទ្យាសាស្រ្តដើម្បីដាក់ចូលតុចរចា ៕EB