(Update)៖រន្ធត់ណាស់ សាកសពមនុស្ស២០០នាក់ត្រូវបានរកឃើញជាបន្តបន្ទាប់ក្នុងហេតុការរអិលបាក់ដីនៅភូមា
4 ឆ្នាំ មុន
(ភូមា)៖ទីបំផុតសាកសពមនុស្សប្រមាណ២០០នាក់ ត្រូវបានរកឃើញនៅក្នុងហេតុការរអិលបាក់ដីទ្រង់ទ្រាយធំនៅតំបន់ Pagan Emerald Mineប្រទេសភូមា។នេះបើតាមការចេញផ្សាយដោយCNA។ នេះគឺជាសោកនាកម្មដ៏ធំនៅក្នុងប្រទេសភូមា ដែលស្ថិននៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ មនុស្សមួយចំនួនទៀតកំពុងបាត់ខ្លួននៅក្នុងហេតុការនេះ។ សូមបញ្ជាក់ថា នៅម៉ោងប្រហែល ៦:៣០ នាទីព្រឹកថ្ងៃទី ២ ខែកក្កដា មានហេតុការរអិលបាក់ដីទ្រង់ទ្រាយធំមួយបានកើតឡើងនៅតំបន់ Pagan Emerald Mineប្រទេសភូមា។ យោងតាមអ្នកស្រុកបានឱ្យដឹងថា មនុស្សជាង២០០នាក់ យ៉ាងហោចណាស់មានសាកសពចំនួន ១១៣ ត្រូវបានគេរកឃើញបន្ទាប់ពីការរអិលបាក់ដីនៅឯកន្លែងជីករ៉ែថ្មមួយនៅភាគខាងជើងប្រទេសភូមា៕ដោយPP