(ភ្នំពេញ) ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយតារាសម្ដែងប្រុសមានប្រជាប្រិយភាពលោកអ៊ឹម ជីវ៉ា ទ្រាំលែងបាន ហៅតារាTik Tok ដែលខ្លួនជាអ្នកលើកតម្កើងថាជាសត្វក្រពើ សត្វអាសិរពិស ក្រោយពីរូបគេ បាននិយាយថា ការកែសម្ផស្សឲ្យខ្លួននោះ មានការឈឺខ្លាំងណាស់ តែគ្រូពេទ្យឲ្យនិយាយថាមិនឈឺនោះទេ។ 

ដោយឡែក លោកអ៊ឹម ជីវ៉ា នៅមុននេះបន្តិច បានផ្ទុះកំហឹងខ្លាំងនិយាយលែងទុកមុខឲ្យសុខា បែបនេះថា សត្វក្រពើ សត្វតិរច្ឆាន សត្វអាសិរពិស ទោះបីខំលើកតម្កើង ដុសលាងវាឲ្យផុតពីជាតិជាសត្វ ឬចង់ចិញ្ចឹមវាឲ្យចូលក្នុងសង្គមដ៏ស៊ីវិល័យ ក៏វានៅតែមិនអាចកែចេញពីសារធាតុជាសត្វបានដដែល! ព្រោះចរិតសត្វក្រពើ មិនអាចមកដេកលើពូកជាមួយមនុស្សបានទេ!តួយ៉ាង លោកបន្តថា ខ្ញុំមិនស្តាយលុយទេ តែខ្ញុំស្តាយពេលវេលា ស្តាយទឹកចិត្ត ដែលខំលះបង់ធ្វើគ្រប់បែបយ៉ាង តែមិនអីទេ ចាប់ថាបាបកម្មដែលពីជាតិមុនខ្ញុំជំពាក់គេ ជាតិនេះខ្ញុំសងវិញហើយ ហើយក៏ទុកថាជាបទពិសោធន៍នៃមេរៀនជីវិតខ្ញុំចុះ។

 

លើក្បាលមានមេឃ ក្រោមជើងជាន់ដី អំពើល្អអាក្រក់មិនអាចច្របាច់បញ្ចូលគ្នាបានទេ អំពើល្អមិនសាបសូន្យ។យ៉ាងណាមិញ តារាTik Tokសុខា ក៏បានធ្វើការឡាយវីដេអូបកស្រាយ និងទទួលស្គាល់កំហុសរបស់ខ្លួនឯងផងដែរ។ ក្នុងនោះ នាងក៏បានខ្លួនឯងថាជាសត្វក្រពើនេះផងដែរ សមតែឲ្យលោកផែង វណ្ណៈ អាចារ្យធំ ថាជាបាតសង្គមមែនហើយ។ក្នុងនោះដែរ ចំពោះការនិយាយថា ពេទ្យឲ្យនិយាយកុហកថា អត់ឈឺនោះ តារាTik Tokរូបនេះ។ 

បាននិយាយថា ខ្លួននិយាយកុហកទេ និយាយពន្លើសទេ តាមពិតការចាក់ច្រមុះនោះមិនឈឺនោះទេ គ្រាន់តែឈឺមុខម្ជុលបន្តិចប៉ុណ្ណោះ។ជាក់ស្តែង នាងក៏បានអង្វរឲ្យគ្លីនិក ដែលកែសម្ផស្សឲ្យនាងលើកលែងទោសផងដែរ ជាមួយពាក្យពេចន៍មួយចំនួន ដោយនិយាយដដែលៗ តាំងពីដើមរហូតដល់បញ្ចប់ការឡាយរបស់នាង។ តែមិនដឹងថា មានរឿងអីកើតឡើងទេ ព្រោះម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ម្ចាស់ហាងកែសម្ផស្សនោះ បានឲ្យសុខាទៅកាន់ហាងរបស់ខ្លួន ធ្វើការឡាយរួមគ្នា រួចបញ្ចប់គ្នាត្រឹមនឹងឈប់ពាក់ព័ន្ធនឹងជីវិតរបស់គេទៀត៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ