អ្នកនាំពាក្យរដ្ឋាភិបាលអ្នកស្រី Narumon Pinyosinwat កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះបាននិយាយថា គណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃបានប្រកាសថ្ងៃឈប់សម្រាកសាធារណៈចំនួន ៤ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ ដែលត្រូវបានបង្អាក់ដោយសារជំងឺ COVID-19 ។ ពោលគឺចាប់ពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាក ហើយអំឡុងថ្ងៃនោះក៏ស្របនឹងថ្ងៃកំណើតរបស់ព្រះមហាក្សត្រថៃផងដែរ។ជាធម្មតាបុណ្យចូលឆ្នាំរបស់ថៃឈប់សម្រាកតែ ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែលើកនេះវាមានការបន្ថែម ហើយខាងគណៈរដ្ឋមន្រ្តីកំពុងបារម្ភខ្លាចថា ការឈប់សម្រាករហូតដល់ទៅ ៤ថ្ងៃ នឹងមានផលប៉ះពាល់ដល់ការងាររដ្ឋ ឬអាចធ្វើឱ្យមានការរំខានដល់វិស័យឯកជន។ ដូច្នេះពួកគេបានកំណត់ឱ្យប្រធានទីភ្នាក់ងារ និងសហគ្រាស ធ្វើការសម្រេចចិត្តថា តើពួកគេគួរតែអនុញ្ញាតឱ្យមន្ត្រីរបស់ពួកគេឈប់សម្រាកទាំង ៤ថ្ងៃ ដែរឬទេ។ ចំណែកវិស័យឯកជនក៏មានសេរីភាពក្នុងការសម្រេចថា តើពួកគេគួរសម្រាកចំនួន ៤ថ្ងៃ ឬ ៣ថ្ងៃ ផងដែរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ