សង្គមសព្វថ្ងៃនេះ មនុស្សជាច្រើនរស់នៅជុំវិញបណ្ដាញសង្គម និងអ៊ីនធឺណិត។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលបច្ចេកវិទ្យាវិវត្តកាន់តែខ្លាំង វាធ្វើឲ្យមនុស្សកាន់តែពិបាកក្នុងការកំណត់អ្វីដែលពិត និងមិនពិត ចំពោះអ្វីមួយនៅលើបណ្ដាញអ៊ីនធឺណិត។

បុរសវ័យក្មេងម្នាក់ បានល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញអ៊ីនធឺណិត បន្ទាប់ពីរូបថតកាត់តរបស់គេជាមួយបុគ្គលល្បីៗ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម។ ជាការពិតណាស់ មូលហេតុដែលធ្វើឲ្យគេល្បីល្បាញបែបនេះ ក៏ដោយសារតែសមត្ថភាពកាត់តរូបថតរបស់គេអស្ចារ្យខ្លាំង ដែលធ្វើឲ្យរូបទាំងនោះមើលទៅហាក់បីដូចជារូបថតពិតៗអីចឹង៕

ចង់ដឹងថាសមត្ថភាព អស្ចារ្យយ៉ាងណា ទៅទស្សនារូបថតទាំងអស់គ្នា៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ