អ្នករុករករ៉ែម្នាក់បានក្លាយជាមហាសេដ្ឋីបន្ទាប់ពីជីកបានត្បូង Tanzanite ធំបំផុតចំនួន២ដុំហើយលក់វាទៅឲ្យរដ្ឋាភិបាល។លោក Saniniu Kuryan Laizer អាយុ៥២ឆ្នាំបានជីកបានត្បូងទម្ងន់៩.២៧និង៥.១គីឡូក្រាម​នៅភ្នំ Mirerani ភាគខាងជើងដែលនោះជាតំបន់មួយដែលលោកប្រធានាធិបតី John Magufuli បានធ្វើរបងនៅឆ្នាំ២០១៨ដើម្បីបញ្ឈប់ការរត់ពន្ធត្បូង។គាត់បានលក់វាទៅឲ្យរដ្ឋាភិបាលក្នុងតម្លៃ៧.៧ពាន់លានស៊ីលិញតង់ហ្សានី (ជិត៣.៣លានដុ​ល្លារអាមេរិក)ត្បូង Tanzanite ត្រូវបានគេរកឃើញដំបូងនៅជើងភ្នំ Kilimanjaro ក្នុងឆ្នាំ១៩៦៧ហើយតំបន់ Manyara ភា​គខាងជើងប្រទេសតង់ហ្សានីគឺជាកន្លែងតែមួយគត់ដែលគេដឹងថាមានត្បូងនេះ។ក្នុងពិធីអបអរចំពោះការរកឃើញនៅ Manyara កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងរ៉ែលោក Dotto Biteko បាននិយាយថា ទាំងនេះគឺជាត្បូងធំបំផុតមិនធ្លាប់ត្រូវបានគេរកឃើញនៅក្នុងប្រទេស​ ។សូមបញ្ជាក់ថា ក្រុមហ៊ុនគ្រឿងអលង្ការ Le Vian ដែលក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០និង១៩៩០ទទួលបានពា​ក់កណ្តាលនៃផលិតកម្មត្បូង Tanzanite ទាំងមូលបាននិយាយថា ចំនួនទឹកប្រាក់ដែលផ្តល់ទៅ​ឲ្យលោក Laizer គឺគ្រាន់តែជាចំណែកមួយនៃតម្លៃលក់រាយប៉ុណ្ណោះ៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ