លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បានចុះទៅពិនិត្យកា ររកឃើញបំណែក បដិមាព្រះពុទ្ធជា ច្រើនអង្គនៅប្រាសាទអង្គរវត្ត។បំណែកបដិមាទាំងនេះត្រូវ បានក ប់ក្នុងដី ក្នុងជម្រៅរាក់ និងរកឃើញដោយអ្នកបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ក្នុងពេលបំពេញ ភារកិច្ចរៀបចំប្រព័ន្ធស្រោច ស្រពស្វ័យប្រវត្តិក្នុង បរិវេណប្រាសាទអង្គរវត្ត។



ទាក់ទងទៅនឹងរកឃើញបដិមារព្រះពុទ្ធនេះដែរ ប្រធាននា យកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានឲ្យដឹង បច្ចុប្បន្នមិនទាន់អាចសន្និ ដ្ឋានពី បដិមារទាំងនេះនៅឡើយទេ ដោយសារកំណាយ ទើបតែបានជម្រៅរាក(ប្រមា ណ៤០សង់ទីម៉ែត្រ) នៅឡើយ។

លើសពីនេះលោក អ៊ឹម សុខរឹទ្ធី បានបញ្ជាក់បន្ថែមថា ក្រុមជំនាញនឹងបន្តធ្វើកំណាញរុករកបន្ថែមទៀត ទើបអាចធ្វើការសន្និដ្ឋានអំពីបដិមារទាំងនេះបាន។



តែយ៉ាងណាមិញប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ ក៏បានសន្និដ្ឋានជាបឋមថា បដិមារទាំងនេះអាចនឹងត្រូវបានកប់ទុកក្នុងអំឡុងទសវត្សឆ្នាំ៦០ ដោយមានមនុស្សរៀបចំទុកដាក់ផងដែរ។ គួរជម្រាបថា គិតមកទល់ពេលនេះក្រុមបុរាណវិទូបានរកឃើញប្រមាណ ១៤៤បំណែកហើយ ខណៈបុរាណវិទូកំពុងបន្តធ្វើកំណាញរកបន្ថែមទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ