ព័រទុយហ្កាល់៖ បើយោងតាមនាយករដ្ឋមន្រ្តីព័រទុយហ្កាល់លោក Antonio Costaបានអោយដឹងថាបាល់ទាត់ព័រទុយហ្កាល់អាចនឹងវិលត្រឡប់នៅខែមិថុនាឬខែកក្កដាខាងមុខ។

លោក Antonio Costa បានប្រកាសនៅថ្ងៃសៅរ៍នេះក្នុងបទសម្ភាសន៍ជាមួយ 'Expresso' ថា League  ព័រទុយហ្កាល់កំពុងព្យាយាមបញ្ចប់រដូវកាលនៅខែមិថុនានិងខែកក្កដាហើយគាត់មានអារម្មណ៍ថាបាល់ទាត់អាចលេងបាននៅពេលនោះ។ គាត់ក៏បាននិយាយអំពីអ្នកគាំទ្រដែលវិលត្រឡប់ទៅរកភាពទាន់ដើមវិញទោះបីជាស្ថិតនៅក្រោមការរឹតបន្តឹងជាបន្តបន្ទាប់ក៏ដោយ។

ព័រទុយហ្កាល់កំពុងត្រៀមចាប់ផ្តើមសកម្មភាពជាថ្មីម្តងទៀតចាប់ពីខែឧសភាជាមួយនឹងពាក្យស្លោកមួយដែលសរសេរថា "រស់ឡើងវិញដោយមិនបាត់បង់ការគ្រប់គ្រង" ។ លោក Antonio Costa បាននិយាប្រាប់ដល់ប្រជាជនថា "ជម្ងឺកូវីដ១៩នេះមិនអាចសម្ងំនៅរដូវក្តៅទេ" ។យោងតាមប្រភពBesoccer

តាមសេចក្ដីរាយការណ៍នៅក្នុងប្រទេសព័រទុយហ្កាល់មានមនុស្សស្លាប់ចំនួន ៦៨៧នាក់(៣០ នាក់ក្នុង    រយៈពេល ២៤ ម៉ោងចុងក្រោយ) និង ១៩.៦៨៥ នាក់បានឆ្លង (៦៦៣ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ) ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ