ប្រតិបត្តិការណ៍ថ្មីត្រូវបានចាប់ផ្តើមក្នុងស្ថានីយ៍អវកាសអន្តជាតិ បន្ទាប់ពីយាន Space X ទទួលបានជោគជ័យក្នុងការចុះចត
4 ឆ្នាំ មុន
ប្រតិបត្តិការណ៍ក្នុងស្ថានីយ៍អវកាសត្រូវបានចាប់ផ្តើម បន្ទាប់ពីយានSpaceX របស់ NASA បានធ្វើដំណើរដោយជោគជ័យទៅដល់ស្ថានីយ៍អវកាសអន្តជាតិ ។
លោកRobert Behnken និងលោក Douglas Hurley គឺជាអវកាសយានិកដំបូងក្នុងឆ្នាំ២០២០នេះ ដែលនិងត្រូវចាប់ផ្តើមធ្វើការស្រាវជ្រាវបន្ថែមទៅលើកិច្ចការជាច្រើននៅទីនោះ ដែល រៀបចំដោយNASA បន្ទាប់ពីយានចាស់ រួមទាំងអវកាសយានិក ត្រូវចូលនិវត្តន៍។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១មក ក្រុមហ៊ុន Space X បានសហការជាមួយអង្គការ NASA ដើម្បីបញ្ចូនអវកាសយានិក ទៅកាន់ស្ថានីយ៍អវកាសអន្តជាតិ ដើម្បីតាមដានពីបម្រែបម្រួលរបស់ ភពផែនដី ក៏ដូចជាបាតុភូតថ្មីៗក្នុងទីលំហ ។ ក្នុងឆ្នាំ២០២០នេះ ក្តីសង្ឃឹមក្នុងការបញ្ចូនយាន Space X ថ្មី រួមទាំង អវកាសយានិកទាំងពីររូបនេះ និងអាចធ្វើឲ្យប្រតិបត្តិការណ៍ទទួលបានជោគជ័យថ្មីបន្ថែមទៀតសម្រាប់អង្គការ NASA ៕ដោយPP