លោក ពេជ្រ ស្រស់ មិនពេញចិត្តចំពោះការដោះស្រាយរបស់ក្រសួងវប្បធម៌លើអ្នកដែលប្រព្រឹត្តខុសហើយ ត្រឹមធ្វើកិច្ចសន្យាសុំទោស
4 ឆ្នាំ មុន
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានបង្ហាញការមិនគាំទ្រចំពោះចំណាត់ការរបស់ ក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ ដោយ លោក ពេជ្រ ស្រស់ បានលើកឡើងថា<អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយសុំទោសរួចខ្លួន គឺជាគំរូអាក្រក់ដល់អ្នកដ៏ទៃផ្សេងទៀតគឺVideoបន្ទាបបន្ធោកបានចេញផ្សាយផ្អើលពិភពលោក ហើយអ្នកមិនដឹងពីវប្បធម៌ខ្មែរយើងនិងសាសនាព្រះពុទ្ធក៏បាន មើលងាយលើវប្បធម៌និងសាសនាហើយដែរ។
តើការសុំទោសរបស់ពួកនាងអាចសងកិត្តិយសដល់វប្បធម៌ខ្មែរនិងសាសនាព្រះពុទ្ធបានវិញដែរទេ?ច្បាប់គឺច្បាប់ ហើយច្បាប់ក៏បានចែងពីទម្ងន់ទោសច្បាស់លាស់ហើយដែរ ដូច្នេះអនុវត្តច្បាប់ទៅ ដើម្បីតម្លាភាព និងផ្តល់យុត្តិធម៌ដល់ចំប៉ីខ្មៅផងដែរ ម្យ៉ាងវិញទៀតលុបបំបាត់អ្នកជាន់ឈ្លីវប្បធម៌
ខ្មែរយើង និង រឿងផ្សេងៗ ទៀត។ ខ្សែចាប៉ីធូរពេកមិនពិរោះ រឹតតឹងពេកដាច់ខ្សែ រឹតល្មមគឺមានតែអនុវត្តច្បាប់>៕SP