ស្ថាបនាផ្លូវក្រុង ៣៤ ខ្សែ នាព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ បានអមដំណើរ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ ខ្សែ នៅខេត្តព្រះសីហនុ ទទួលបានលទ្ធផលដូចខាងក្រោម៖
១. ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០%
២. ការងារដាក់លូតាមផ្លូវសម្រេចបាន ១០០%
៣. ការងាររៀបចំប្រព័ន្ធលូរណបសម្រេចបាន ៣០, ៥%
៤. ការងាររៀបខឿនក្រានីតសម្រេចបាន ៨៥, ៨៣ %
៥. ការងាររៀបចំកម្រាលក្រានីតសម្រេចបាន ៤៩, ៦៧ %
៦. ការងារដំឡើងបង្គោលភ្លើងតាមដងផ្លូវសម្រេចបាន ៨០,២៨ %
៧. ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន ៦៧,៧៥%
៨ ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ១៥%
៨. ការងារដំឡើងភ្លើងស្អប់ចរាចរណ៍សម្រេចបាន ៤៥ %
១០. ការងារដាំដើមឈើនិងផ្កាក្រដាសសម្រេចបាន ៥០,១០%៕SP