លោកស្រីMakiko Yamadaជាអ្នកនាំពាក្យនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនលោកYoshihide Suga ត្រូវលាលែងពីតំណែងនៅថ្ងៃទី១ខែមីនាឆ្នាំ២០២១នេះ បន្ទាប់ពីលោកស្រីនិងមន្ត្រីការិយាល័យជាន់ខ្ពស់ដទៃទៀតបានរងនូវការស្តីបន្ទោស ចំពោះការចូលរួមពិធីទទួលទានអាហារពេលល្ងាចដែលមានតម្លៃថ្លៃ រៀបចំដោយកូនប្រុសរបស់នាយករដ្ឋមន្ត្រីជប៉ុន។ នេះបើតាមការឲ្យដឹងពីរដ្ឋាភិបាលជប៉ុន។

ទស្សនាវដ្តីប្រចាំសប្តាហ៍Shukan Bunshunកាលពីខែមុនបានរាយការណ៍ថា កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកYoshihide Suga គឺលោកSeigo Suga នាយកប្រតិបត្តិនៅក្រុមហ៊ុនខ្សែភាពយន្តមួយ បានចំណាយប្រាក់សម្រាប់អាហារពេលល្ងាចថ្លៃៗ សម្រាប់មន្ត្រីការិយាល័យជាន់ខ្ពស់។ ច្បាប់ក្រមសីលធម៌មន្ត្រីរាជការស៊ីវិលជាតិរបស់ជប៉ុន បានហាមឃាត់បុគ្គលិករដ្ឋាភិបាល ពីការទទួលអំណោយឬការកម្សាន្ត ពីក្រុមហ៊ុនឬបុគ្គល ដែលអាចត្រូវបានគេមើលឃើញថា ជាការផ្គាប់ផ្គុនអែបអបរកប្រយោជន៍៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ