ភាជន៍ដីដុតពណ៌បៃតងមួយត្រូវបានប្រទះឃើញក្នុងដំណើរការជួសជុលប្រាសាទលលៃ
ភាជន៍ធ្វើពីដីដុតមានស្រទាប់រលោងពណ៍បៃតងចំនួនមួយបានរកឃើញនៅលើខឿនត្រង់មាត់ជណ្តើរខាងលិចនៃតួប៉មឦសានប្រាសាទលលៃ។ ភាជន៍ធ្វើពីដីដុតដែលមានទំហំមាត់២០ស.ម និងកម្ពស់១០ ស.មនេះ ប្រើប្រាស់ជាកោដ្ឋសម្រាប់ដាក់ធាតុ និងបានបញ្ចុះនៅជុំវិញបរិវេណប្រាសាទបុរាណ។
ទំនៀមបុរាណនេះ បានបន្តរៀងមក ទោះមានការប្រែប្រួលខ្លះ តែក្នុងបំណងដើម្បី ឱ្យអ្នកដែលស្លា ប់នោះបានទៅភ្ជាប់និស្ស័យនឹងទេព។
លោក ឈូក សុម៉ាឡា បុរាណវិទូនិងជាម ន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយ កដ្ឋានអភិរក្សប្រា សាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុម ការងារជួសជុលបានរកឃើញភាជន៍ដែលប្រើប្រាស់ជាកោដ្ឋដាក់ធាតុបញ្ចុះនៅជុំវិញបរិវេណនៃតួប៉មប្រាសាទលលៃនេះ។ តួយ៉ាងដូចជានៅឆ្នាំ២០១៤ យើងធ្លាប់រកឃើញកោដ្ឋចំនួន១១រួចមកហើយ ដែលបានកប់បញ្ចុះនៅក្បែរៗគ្នានៅជ្រុងឦសាននៃតួប៉មដដែលនេះ ហើយភាជន៍ទាំងនោះភាគច្រើន ជាភាជន៍មានរាងមូលដូចជាចានគោម ដោយខ្លះមានគម្រប និងខ្លះគ្មាន ។
ក្រោយពីធ្វើការកាយសម្អាត គូរ និងថតរូបតាមបែបបុរាណវិទ្យាដើម្បីចងក្រងទុកជាឯកសា រសម្រាប់អ្ន កស្រាវជ្រាវជំនាន់ក្រោយសិក្សាបន្តរួចមក ក្រុមការងារបានបញ្ចុះកោដ្ឋនោះទៅតាមលក្ខណៈដើមវិញ ដូចគ្នានឹងភាជន៍ដែលធ្លាប់រកឃើញមុនៗមកដែរ ដើម្បីថែរក្សានិងអភិរក្សបេតិកភណ្ឌអរូបី គឺជាល ក្ខណៈពិសេសរបស់អង្គរ ដែលបេតិកភណ្ឌរូបីនិងអរូបីមិនអាចកាត់ផ្តាច់ពីគ្នាបាន៕SP