សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារជូនពរ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១។ដោយសម្តេចបានសម្តែងនូវការកោតសរសើរប្រកបដោយមោទនភាពយ៉ាងក្រៃលែងចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល ក៏ដូចជាមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ក្នុងការបំពញេភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនយ៉ាងស្មោះស្ម័គ្រដោយបាននាំមកនូវជោគជ័យនិង សមិទ្ធផលធំៗ ជាច្រើនក្នុងរយៈពេលពេញមួយឆ្នាំ២០២០។

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ច និងបង្កើនស្មារតីម្ចាស់ការកាន់តែសកម្មផុសផុល សំដៅរួមគ្នាបង្កើតនូវសមិទ្ធផលធំៗ និងនាំមកនូវជោគជ័យថ្មីៗទៀតជូនជាតិ និងប្រជាជនក្នុងឆ្នាំ២០២១៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ