លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការព្រមានធ្ងន់ៗជាថ្មី ចំពោះ សហព័ន្ធកីឡាជាតិដែលអសកម្មមួយចំនួន ថាមិនគួរអនុញ្ញាតឲ្យបន្ដដំណើររួមគ្នាទៀតឡើយ។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តថវិកាគាំទ្ររបស់សហព័ន្ធកីឡាជាតិ ប្រចាំឆមាសទី១ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅថ្ងៃទី០៩ ខែកញ្ញានេះ។

លោកបានលើកឡើងថា «អ្វីដែលគួរឲ្យកត់សម្គាល់ គឺថាមកដល់ម៉ោងនេះ ១ឆ្នាំកន្លះជាង សហព័ន្ធ មួយចំនួន មិនទាន់បានធ្វើរបាយការណ៍ សូម្បីតែមួយសន្លឹក។ ចឹងខ្ញុំគិតថា បើសិនសហព័ន្ធទាំងនោះ មិនបានធ្វើរបាយការណ៍ ឬមួយមិនបានជម្រាបជូនពីស្ថានភាពរបស់ខ្លួនទេ ខ្ញុំគិតថា មិនគួរអនុញ្ញា តឲ្យបន្ដដើរជាមួយពួកយើងទៀតទេ»។

ដោយហេតុនេះ លោកបានជំរុញឲ្យសហព័ន្ធកីឡាជាតិ ត្រូវរៀបចំផែនការយុទ្ធសាស្ដ្រ និងអនុ វត្តឲ្យ មានប្រសិទ្ធភាពបំផុត ពិសេសត្រូវហ៊ានរាយការណ៍នូវបញ្ហាប្រឈមនានា ដើម្បីរកដំណោះ ស្រាយ ទាន់ពេល ក្នុងន័យពន្លឿនការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ម្យ៉ាងបច្ចុប្បន្ន ក្រសួងក៏កំពុង ធ្វើការកែសម្រួលពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភ ដើម្បីឆ្លើយតបនឹងកង្វល់របស់សហព័ន្ធ និងកីឡាករ-កីឡា ការិនីផងដែរ។

ទន្ទឹមជាមួយគ្នា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានធ្វើ ការក្រើនរំឮកដល់សហព័ន្ធកីឡាជាតិ ដែលជាអង្គការសង្គមកីឡា ត្រូវគោរពតាមធម្មនុញអូឡាំពិក ដើម្បីទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល និងដៃគូផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ