មកស្គាល់អ្នកដែលមាន IQ ខ្ពស់ជាងគេបំផុតទាំង១០ លើពិភពលោក
នៅក្នុងពិភពលោកនេះ មានមនុស្ស១០នាក់ ដែលចាត់ទុកថាឆ្លាតជាងគេបំផុតដោយពួកគេត្រូវបានអ្នកវិទ្យាសាស្ត្រធ្វើការវាស់ស្តង់សមត្ថភាពខួរក្បាលតាមរយៈតេស្ត ។ ចង់ដឹងពួកគេទាំង ១០អ្នកនោះជានរណា តោះមើលទាំងអស់គ្នា៖
១. TERENCE TAO
TERENCE TAO មានអាយុ ៣៩ឆ្នាំ នៅពេលដែលលោកមានអាយុ២ឆ្នាំ លោកមានសមត្ថភាពបង្រៀនកុមារផ្សេងៗដែលមាន៥ឆ្នាំអោយចេះប្រកបអក្សរ និងគិតលេខ។ ពិន្ទុIQ ដែលលោកទទួលបានគឺមានចំនួន ២៣០។ លោកថែមទាំងទទួលបានសញ្ញាប័ត្របណ្ឌិតនៅពេលដែលលោកមានអាយុត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ។
២. CHRISTOPHER HIRATA
បុរសម្នាក់នេះមានសញ្ជាតិអាមេរិចកាំង និងមានពិន្ទុ IQ ដល់ទៅ ២២៥។ លោកទទួលបានសញ្ញាប័ត្របណ្ឌិតទាំងពីលោកមានអាយុ ២២ឆ្នាំ។
៣. Kim Ung-Yong
បុរសម្នាក់នេះមានថាមពលខួរក្បាលខ្លាំងជាង Hawking និង Einstein ទៅទៀត។ លោកអាចនិយាយទាំងពីពេលដែលលោកមានអាយុ៤ខែ។
៤. CHRISTOPHER LANGAN
លោកមានអាយុ៦៥ឆ្នាំ ហើយលោកត្រូវបានគេរាយការណ៍ថា លោកមានពិន្ទុ IQ រហូតដល់ ១៩៥ ទៅ ២១០។
៥. RICK ROSNER
លោកជាអ្នកនិពន្ធម្នាក់ក្នុងស្ថានីយទូរទស្សន៍មួយឯសហរដ្ឋអាមេរិច។ ពិន្ទុ IQ របស់លោកគឺ១៩០។
៦. GARRY KASPAROV
លោកមានអាយុ៥១ឆ្នាំ ជាជនជាតិរុស្សី។ សព្វថ្ងៃនេះ លោកកំពុងតែដំណើរការប័ក្សមួយដើម្បីប្រឆាំងនឹងគណប័ក្សនយោបាយរបស់លោកពូទីន។ លោកមានពិន្ទុ IQ សរុបចំនួន ១៩០។
៧. SIR ANDREW WILES
លោកជាមនុស្សតែម្នាក់គត់ដែលអាចបំបែកវិញ្ញាសារគណិតវិទ្យាដែលពិបាកបំផុតនៅលើពិភពលោក។ លោកមានពិន្ទុ IQ ចំនួន 170។
៨. JUDIT POLGAR
នាងមានសញ្ជាតិហុងគ្រី ហើយក៏ជាជនជាតិហុងគ្រីដែលម្នាក់គត់ដែលមានពិន្ទុ IQ ខ្ពស់រហូតដល់១៧០។
៩. PAUL ALLEN
លោកគឺជាស្ថាបនិកម្នាក់របស់ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនល្បីបំផុតក្នុងពិភពលោក។ លោកមានពិន្ទុ IQ រហូតដល់១៧០។
១០. STEPHEN HAWKING
លោកក៏ចាត់ទុកជាអ្នកដែលមានពិន្ទុ IQ ខ្ពស់បំផុតនៅលើពិភពលោកដែរ ពោលគឺ១៦០ ហើយលោកក៏ត្រូវបានមនុស្សគ្រប់គ្នាស្គាល់ដោយសារលោកជាអ្នកដែលលើកឡើងពីទ្រឹស្តី black holes ផងដែរ។SP