សិស្សនិស្សិតត្រូវរៀនតាមអនឡាញរហូតដល់បំណាច់ខែធ្នូ ក្រោយសាលារៀនទាំងអស់នៅក្រុងសេអ៊ូលត្រូវបានបិទទ្វារជាថ្មីបន្ទាប់ពីឆ្លងកូវីដ-១៩នៅក្នុងប្រទេសនេះបានកើនឡើងគួរឱ្យបារម្ភ
3 ឆ្នាំ មុន
កូរ៉េខាងត្បូង៖ សាលារៀនទាំងអស់ដែលស្ថិតនៅក្នុងទីក្រុងសេអ៊ូល និងតំបន់នៅក្បែរនោះត្រូវបានបិទទ្វារជាថ្មី ក្រោយករណីឆ្លងកូវីដ-១៩បានផ្ទុះម្តងទៀត និងគួរឱ្យបារម្ភចំពោះសុខភាពសាធារណៈ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។
សិស្សនិស្សិតត្រូវរៀនតាមអនឡាញរហូតដល់បំណាច់ខែធ្នូនេះ ដើម្បីរក្សាគម្លាតសង្គម។ សូមរំលឹកថាទីភ្នាក់ងារត្រួតពិនិត្យនិងការពារជំងឺកូរ៉េ (KDCA) កាលពីថ្ងៃច័ន្ទបានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ៧១៨ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបនៅកូរ៉េខាងត្បូងឥឡូវនេះបានកើនដល់ចំនួន ៤៣.៤៨៤ នាក់ ដោយមានអ្នកស្លាប់ចំនួន ៥៨៧ នាក់៕SP