រយះពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជំបិណ្ឌមានភ្ញៀវទេសចរណ៍មកលេងនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ចំនួន៨៥ ៥៩៧នាក់ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ។

លោកសេង សាលី បានឲ្យដឹងថា ក្នុងរយះពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជំបិណ្ឌនេះ មានភ្ញៀវទេសចរណ៍មកលេងនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ចំនួន៨៥ ៥៩៧នាក់ ។ នៅថ្ងៃទី១៦ កញ្ញា មានភ្ញៀវមកលេងចំនួន១៥ ៩៩៥នាក់ ថ្ងៃទី១៧ កញ្ញា មានភ្ញៀវទេសចរណ៍មកលេងចំនួន៣០ ១០៤នាក់ និង នៅថ្ងៃទី១៨ កញ្ញា មានភ្ញៀវទេសចរណ៍មកលេង ចំនួន៣៩ ៤៩៤នាក់ ។ ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន១១នាក់ផងដែរ ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ