នៅក្នុងដំណេីរអញ្ជេីញរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន គោរពវិញ្ញាណក្ខន្ធសពលោកព្រឹទ្ធាចារ្យវិរៈសិល្បករផ្នែកចំរៀងអាយ៉ៃ ឈិន ឈាង គេបានឃេីញថាមានការរៀបចំក្រុមចាបុីដងវែងមួយក្រុមដាក់នៅចាំទទួលមុខរោងបុណ្យ។
ហេីយជាមួយគ្នានោះលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន គោរពវិញ្ញាណក្ខន្ធសពលោកព្រឹទ្ធាចារ្យវិរៈសិល្បករផ្នែកចំរៀងអាយ៉ៃ ឈិន ឈាង បានទទួលមរណភាពក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធដែលសពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិនៅគេហដ្ឋាន ស្ថិតនៅបឹងកក់ទី២ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ រាជធានីភ្នំពេញ។