នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ មនុស្សចំនួន ៤ នាក់ទៀតហើយ រកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងហាងកែសម្ផស្សមួយកន្លែងឈ្មោះថា Master Care Cambodia ដែលមានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤ នាក់នេះ មានម្នាក់គឺជាស្ត្រីមានផ្ទៃពោះ ៧ ខែ ដែលត្រូវបានឲ្យដឹងថា ជាបងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត មានឈ្មោះថា វី ឌីណា ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណៈភាពដោយសារតែជំងឺកូវីដ១៩នេះ បានចូលវៃលុកសួត ធ្វើឲ្យសួតអ្នកជំងឺរលាកខ្លាំងនិង ស្ទះសរសៃឈាមបេះដូង ក្រៅពីនេះទៀត គាត់ក៏មានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម លើសឈាមនិង ធាត់ខ្លាំងផងដែរ។ ដោយឡែកកញ្ញាវីឌីណែត និងប្អូនស្រីពៅរបស់នា ក៏កំពុងសម្រាកព្យាបាល ជំងឺកូវីដ១៩ នៅសណ្ឋាគារ Great Duke  ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ