ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសបន្ទាន់មួយអំពីការរកឃើញមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីចំនួន៣ករណី នៅលើខ្លួនជនបរទេស៣នាក់ ដែលបានមកដល់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

មេរោគកូវីដ១៩ បម្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌា២នាក់ និងជនជាតិចិន១នាក់នាក់ ៖

១-បុរសជនជាតិឥណ្ឌា អាយុ២៨ ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១។

២-ស្ត្រីជនជាតិ ឥណ្ឌា អាយុ២៣ ឆ្នាំមានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌាបន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១។

៣-ស្ត្រីជនជាតិ ចិន អាយុ២៦ ឆ្នាំមានអាសយដ្ឋានស្នាក់នៅសណ្ឋាគារសុខា ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉ែខាងត្បូង មកដល់កម្ពូជានៅធ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ