បន្ទាប់ពីមានព័ត៌មានចុះផ្សាយថា ទីតាំងចិញ្ចឹមក្រពើមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ ខ្លាចក្រែងមានទឹកភ្លៀងជនលិចហើយរួចចេញមកក្រៅ ខណៈពេលប្រទេសកម្ពុជាមួយផ្នែកកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ជាពិសេសខេត្តកណ្តាលដែលមាន ក្រុងតាខ្មៅ ស្រុកអង្គស្នួល ស្រុកណ្តាលស្ទឹង។ 

បន្ទាប់ពីបានទទួលព័ត៌មានភ្លាមនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាអោយកម្លាំងប៉ុស្តិ៍ សហការជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិព្រែកសំរោង៣ ដោយបានអញ្ជើញម្ចាស់ទីតាំងអោយមានការប្រុងប្រយត្ន័ដោយភ្ជាប់ និងកិច្ចសន្យាម្ចាស់ទីតាំងផងដែរ។ 

តាមការចុះត្រួតពិនិត្យ បានសង្កេតឃើញនៅជុំវិញ នៃទីតាំងមានរបងព័ទ្ធជុំវិញមានកំពស់៣ម៉ែត្រ ហើយក្នុងអាងចិញ្ចឹមក្រពើមានរាបឥដ្ឋ មានកំពស់៣ម៉ែត្រកន្លះផងដែរ។ ជាមួយគ្នានោះ សមត្ថកិច្ចអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតកសិដ្ឋានចិញ្ចឹមក្រពើខាងលើកុំមានការព្រួយបារម្ភ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ