រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពីមានព័ត៌មានបង្ហោះតាមបណ្តាញសង្គមហ្វេសបុកមួយបក ប្រែជាភាសាខ្មែរថាដំណើរដឆ្ពោះទៅរកត្បូងស្អាតៗជីវិតមិនមែនជាក្តីសុបិន្ត ហើយវាមិនសាមញ្ញងាយស្រួលឡើយ»
រដ្ឋបាលខេត្តមណ្ឌលគិរី បានធ្វើការស្រាយបំភ្លឺក្រោយពីមានព័ត៌មានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះGỗ Đá Đăng Tâm បកប្រែជាភាសារខ្មែរថា «ដំណើរដឆ្ពោះទៅរកត្បូងស្អាតៗជីវិតមិនមែនជាក្តីសុបិន្ត ហើយវាមិនសាមញ្ញងាយស្រួលឡើយ»។
សេចក្តីបំភ្លឺនេះ ធ្វើឡើងនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០ ដោយអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី ធ្វើការស្រាយបំភ្លឺដល់សាធារណៈជនទាំងអស់ចំពោះខ្លឹមសារនៃការចុះផ្សាយជាសាធារណៈកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះGỗ Đá Đăng Tâm នេះ ជាព័ត៌មានមិនពិត មានលក្ខណៈបំពុលសង្គម ដូច្នេះអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី សូមធ្វើការបដិសេធទាំងស្រុងនូវខ្លឹមសារទាំងអស់ដែលមានចរិកញុះញង់ មូលបង្កាច់ខុសពីការពិត ក្នុងន័យដើម្បីបំភ័ន្តសារធារណៈមតិឱ្យមានការយល់ច្រឡំ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ន ក្រសួងជំនាញពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី បានធ្វើការអំពាវនាវដល់ស្ថាប័ន្ថមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមជួយស្វែងរកជនដែលមានគំនិតលក្ខណៈបំពុលសង្គមចុះផ្សាយព័ត៌មានមិនពិតនោះ យកមកផ្តន្ទាទៅសតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០ មានជនជាតិវៀតណាមម្នាក់ បានបង្ហោះរូបភាពជាច្រើន រួមជាមួយវីដេអូ មួយចំនួននៅលើបណ្តាញសង្គមហ្វេសបុក ឈ្មោះGỗ Đá Đăng Tâm ដែលបានឆេកអ៊ីន នៅក្នុងខេត្តមណ្ឌលគិរីដោយបានសរសេជាភាសារវៀតណាមថា ៖ «Hành Trình Để Có Những Viên Đá Đẹp “”Đời không như là mơ _ Không hề đơn giản” បកប្រែជាភាសាខ្មែរថា «ដំណើរឆ្ពោះទៅរកត្បូងស្អាតៗ ជីវិតមិនមែនជាក្ដីសុបិន្ដទេ ហើយវាមិនសាមញ្ញងាយស្រួលឡើយ»៕SP