នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធគ្រោងនឹងរុះរើគណៈរដ្ឋមន្ត្រីថៃ ក្រោយមន្ត្រីជាន់ខ្ពស់ទាំង៤រូប «លាលែងពីតំណែង»
នាយករដ្ឋមន្ត្រីថៃលោក បា្រយុទ្ធ ចាន់អូចា បានបង្ហើបឱ្យដឹងថា ការរុះរើគណៈរដ្ឋមន្ត្រីអាចនឹងត្រូវធ្វើឡើង នៅខែសីហាខាងមុខនេះ បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក អ៊ុតតាម៉ា សាវ៉ាណាយ៉ាណា និងមន្ត្រីជាន់ខ្ពស់បីរូបផ្សេងទៀត បានសម្រេចចិត្តដាក់លិខិតសុំលាលែងចេញពីតំណែង ហើយក៏ត្រូវបានចូលជាធរមានភ្លាមៗដែរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។
ចំពោះរដ្ឋមន្ត្រី៣រូបទៀតមាន រដ្ឋមន្ត្រីថាមពល រដ្ឋមន្ត្រីឧត្ដមសិក្សា វិទ្យាសាស្ត្រ និងច្នៃប្រឌិ លេខារងនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រុមការងារសេដ្ឋកិច្ច បានលាលែងចេញពីតំណែងជា កាលពីថ្ងៃពុធកន្លងទៅនេះ ។
តែយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានអះអាងថា រូបលោកមិនបានស្ថិតនៅក្រោម សម្ពាធអ្វីទាំងអស់ ក្នុងការរុះរើគណៈរដ្ឋមន្ត្រី ដែលអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។
នាយករដ្ឋមន្ត្រីថៃរូបនេះបានបន្ថែមទៀតថា ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ បានផ្លាស់ប្ដូរហើយ ដូច្នេះទើបមន្ត្រីជាន់ខ្ព ស់ ទាំងបួនរូបរបស់លោក លាលែងចេញពីតំណែង។ លោក ប្រាយុទ្ធ ក៏បានអំពាវនាវប្រជាជនថៃបន្តទុកចិត្តរូប លោកក្នុង ការ ជ្រើសរើសគណៈរដ្ឋមន្ត្រីថ្មីផងដែរ តែលោកបានបញ្ជាក់ជាមុនថា លោកនឹងមិនអាចធ្វើតាមការអង្វររបស់នរណាម្នាក់ឡើយ៕SP
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង