នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរជាតិ បានធ្វើការបដិសេធចំពោះគណនីហ្វេសប៊ុកឈ្មោះ “Chhun Vean II” ដែលបានបង្ហោះពត៌មានថា មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ធ្លាក់ខ្លួនពិការក្រោយពីចាក់វ៉ាក់សាំងចិន គឺជាការមិនពិត និងញុះញង់ធ្វើឲ្យមានការភ័ន្តច្រឡំ។

យោងតាមលិខិតបដិសេធរបស់នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៅថ្ងៃទី២៨ ខែកុម្ភៈ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកឈ្មោះ “Chhun Vean II” បានបង្ហោះព័ត៌មានដោយ មានខ្លឹមសារថា “មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ធ្លាក់ខ្លួនពិការក្រោយពីចាក់វ៉ាក់សាំងចិន។ ដោយភ្ជាប់នូវ រូបភាព និងវីដេអូ ផ្សេងៗ។

ជាមួយគ្នានេះ នាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានធ្វើការបដិសេធខ្លឹមសារដែលបានបង្ហោះខាងលើទាំងស្រុង និងសូមបញ្ជាក់ជូនសាធាណៈជនមេត្តាជ្រាបថា៖ លោកឧត្តមសេនីយ៍ត្រី ជា ឧត្តម បម្រើការងារនៅក្នុងនាយដ្ឋានសន្តិសុខផ្ទៃក្នុង មានជម្ងឺគៀបសរសៃប្រាសាទឆ្អឹងខ្នង (Hernir Crural) និងលើសអាស៊ីតធ្ងន់ធ្ងរ ជាយូរមកហើយ និងថ្មីៗនេះ បានបណ្តាលឲ្យប៉ះពាល់សរីរាង្គផ្នែកខាងក្រោមចង្កេះ ធ្វើឲ្យជើងទាំងពីរស្ពឹកទន់ដើរពុំរួច៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ