បើយោងតាមហ្វេសបុករបស់ ឈ្មោះVanneth Chan បានសរសេរបង្ហោះនៅថ្ងៃទី១៥ មីនា ឆ្នាំ២០២១ បានសរសេររៀបរាប់«ស្ត្រីផ្ទៃពោះគ្រប់ខែស្ថិតក្នុងចត្តាឡីស័ក កាលពីថ្ងៃទី១៣ បានសម្រាលកូនទី២ នៅម៉ៅ៩ :00កូនប្រុស ២.៩ គក សម្រាលដោយសុវត្ថិភាព ដោយមនុសម្រាលម្តាយបាននិយាយទាំងទឹកភ្នែក ថា អ្នកគ្រូជួយកូនខ្ញុំផង ខ្ញុំទៅជិតកូនមិនបានទេឃើញកូនឈឺពោះអាណិតកូនណាស់តែមិនដឹងត្រូវធ្វើមិនជួយកូនបាន។

នេះជាករណីទី១ហើយដែលមានស្ត្រីសម្រាលកូននៅក្នុងមណ្ឌលចត្តឡីស័កនៅ កម្ពុជាតែបើទោះបីជាសម្រាលកូនដោយសុវត្ថិភាពក្តី ករណីនេះពិតជាបានបង្ករការលំបាកយ៉ាងខ្លាំង ដល់ស្ត្រីដែលសម្រាលកូនព្រោះពុំអាចអនុញ្ញាតឱ្យសមាជិកណាម្នាក់មកជិតមើលថែបានឡើយក្រៅពីគ្រូពេទ្យ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៣២៥នាក់ ក្នុងនោះ ចំពោះអ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈ មានចំនួន៨១០នាក់ អ្នកជាសះស្បើយ ចំនួន៧៣០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៥៩២នាក់ និងស្លាប់ម្នាក់ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ