ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៥:៣០ នាទី បានធ្វើការវះកាត់សំរាលកូនជូនស្រ្តីមានផ្ទៃពោះនិងមានផ្ទុកកូវីត-១៩ ជាជនជាតិចិន ដោយជោគជ័យបានកូនប្រុស ទំងន់៣ គីឡូក្រាម មានសុខភាពល្អ ។
ស្រ្តីមានផ្ទៃពោះបានដាក់ចូលអោយសំរាកពេទ្យតាំងពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ គាត់ត្រូវបានធ្វើការតាមដានសុខភាពទាំងម្តាយនិងកូនដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនិងឆ្មបនៅផ្នែកសម្ភពក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គួរបញ្ជាក់ថា ជោគជ័យនេះមិនអាចកាត់បានពីការយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តរចតេជោ និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានសមាគគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រឆាំងកូវីត- ១៩