(ភ្នំពេញ)៖ តាមរយះលិខិតមួយច្បាប់ដែលអង្គភាពសារព៌ត័មាន NP News ទទួលបាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បដិសេធចំពោះសំដីមិនទទួលស្គាល់ការពិតរបស់លោក អេង ឆៃអ៊ាងនិងប្រព្រឹត្ដអំពើពុករលួយ ព្រមទាំងចាត់ទុកសម្ដីនេះថា ជាសម្ដីភូតកុហកគ្មានខ្លឹមសារ ដោយគ្រាន់តែនិយាយឲ្យលឺសំឡេង។ 

នៅក្នុងលិខិតនោះបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានធ្វើការបដិសេធចំពោះការលើកឡើងរបស់ អេង ឆៃអ៊ាង អ្នកនយោបាយជាប់បម្រាមតុលាការកម្ពុជា ដែលកំពុងរស់នៅក្រៅប្រទេស បានធ្វើអត្ថាធិប្បាយក្នុងវិទ្យុបរទេសមួយ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញ ឆ្នាំ២០២០ ដោយនិយាយបំផ្លើស មិនទទួលស្គាល់ការពិត ក្នុងន័យចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា ជាអ្នកគៀបសង្កត់សិទ្ធិប្រជាពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយទៅវិញ។ដែលសំដីនេះ បញ្ជាក់អោយឃើញពីចរិតពិតនៃ អ្នកនយោបាយប្រឆាំងដែលមានភ្នែកភ្លឺនឹងគេដែរ តែធ្វើពុតត្បុតជាមនុស្សខ្វាក់ ធ្វើមិនដឹងមិនលឺ មើលមិនឃើញនូវសមិទ្ធផល និងស្នាដៃជាច្រើនដែលរាជរដ្ឋាភិបាល កម្ពុជាបានធ្វើកន្លងមក។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ប្រសិនបើដូចសំដីរបស់ឈ្មោះ អេង ឆៃអ៊ាង បានលើកឡើង ថាមន្ត្រីថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានធ្វើ មិនកើត និងគ្មានជំនឿនោះទេ ម្ល៉េះសមរាជរដ្ឋាភិបាលសព្វថ្ងៃនេះមិនអាចស្ថិតនៅគង់វង្សបានទេ ហើយក៏មិនអាចកសាងប្រទេសអោយរីកចម្រើនរក្សាបាន សន្តិសុខ សន្តិភាពជូនប្រជាជន និងប្រទេសជាតិបានដូចសព្វថ្ងៃឡើយ។អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកថា សំដីរបស់ឈ្មោះ អេង ឆៃអ៊ាង គឺជាសំដីភូតកុហក គ្មានខ្លឹមសារ ដោយគ្រាន់តែនិយាយអោយលឺសំលេង និងកុំអោយតែគូកន និងបក្សពួករបស់ខ្លួនបំភ្លេចឈ្មោះខ្លួនតែប៉ុណ្ណោះ៕

លំអិតខ្លឹមសារខាងក្រោមនេះ៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ