មុននេះជនល្មើសដែលបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ មហារុងរឿង សុំសោររថយន្តពីជនរងគ្រោះ រួចលួចយកទៅបាត់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅកោះពេជ្រ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថាមានករណីជនសង្ស័យម្នាក់បានបន្លំធ្វើម្ចាស់ផ្ទះសំណាក់ទៅគោះទ្វារបន្ទប់ភ្ញៀវសុំសោរថយន្ត ដើម្បីរៀបចំចំណតរួចបើកទៅបាត់។ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងច ន្លោះប្រហែល៩ដល់ម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់ មហារុងរឿង ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ។

រថយន្តដែលបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ឋិរបស់ ម្ចាស់ ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្ត បន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ ។នៅពេលវេលាខាងលើមានជនសង្ស័យម្នាក់ បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារ យកសោរឡានថា យកទៅរៀបចំទុកដាក់ រថយន្តឲ្យមានសណ្ដាប់ធ្នាប់ ហើយក៏យកទៅបាត់តែម្ដងទៅ។ លុះដល់វេលាម៉ោង២៣និង១០នាទី ទើបដឹងថាបាត់រថយន្ត ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ