ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ភោជនីយដ្ឋាន ឡាក់គីបឺរហ្គឺ ផ្សារឈូកមាស
3 ឆ្នាំ មុន
ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ភោជនីយដ្ឋាន ឡាក់គីបឺរហ្គឺ ឡាក់គីបឺរហ្គឺ (Lucky Burger) ផ្លូវ ២០១១ (ឈូកមាស) សែនសុខប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ។
ដោយក្រសួងសុខាភិបាល បានបន្ថែមថា ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ វិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕