ករណីស្លាប់របស់ប្រពន្ធលោក ហួរ ឡាវី និងជាម្តាយ វី ឌីណែត ទទួលមរណៈភាពដោយសារតែ ជំងឺកូវីដ១៩ វ៉ៃលុកសួតខ្លាំង និងស្ទះសរសៃឈាមបេះដូង
4 ឆ្នាំ មុន
បើតាមលិខិតរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថាប្រពន្ធលោកហួរ ឡាវី និងជាម្តាយវី ឌីណែតទទួលមរណៈភាព នៅវេលា ម៉ោង១១:៤៥នាទីព្រឹកនៅមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត ដោយសារតែជំងឺកូវីដ១៩ វ៉ៃលុកសួត ធ្វើឱ្យរលាកសួតខ្លាំង និងស្ទះសរសៃឈាមបេះដូង។
អ្នកជំងឺកូវីដ១៩រូបនេះ បានចូលមកសម្រាកព្យាបាលនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយរកឃើញមានវិជ្ជមានវីរុសកូវីដ១៩ ដោយមានលទ្ធផលវិជ្ជមានដែលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃដដែល។ស្ត្រីខាងលើមានស្ថានភាពហត់ខ្លាំង គួបផ្សំទៅនឹងមានជំងឺទឹកនោមផ្អែម លើសឈាម ជំងឺធាត់ផងនោះ ធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងររហូតត្រូវបានបញ្ជូនទៅសម្រាកព្យាបាល និងជួយសង្គ្រោះបន្ទាន់ នៅពេទ្យមិត្តភាពខ្មែរ សូវៀតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១៕