យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ QS World University Rankings ដែលបង្ហាញពីចំណាត់ថ្នាក់ល្អទាំង១០នៃសកលវិទ្យាល័យនៅលើពិភពលោក៖
១) វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (សហរដ្ឋអាមេរិក) – Massachusetts Institute of Technology (MIT)៖បេក្ខភាពដែលនាំមុខគេក្នុងបញ្ជីនេះជាលើកទីប្រាំជាប់ៗគ្នា នោះគឺវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត របស់សហរដ្ឋអាមេរិច។
២) សកលវិទ្យាល័យស្ទែនហ្វដ (សហរដ្ឋអាមេរិក) – Stanford University៖សាកលវិទ្យាល័យដែលមានទីតាំងនៅ Silicon Valley មួយនេះបានឡើងលេខ មួយកម្រិតបើប្រៀបធៀបនឹងឆ្នាំមុន ដោយដណ្ដើមបានចំណាត់ថ្នាក់លេខ២ ពីសាកលវិទ្យាល័យហាវើត។
៣) សកលវិទ្យាល័យហាវើត (សហរដ្ឋអាមេរិក) – Harvard University៖ទោះបីជាមិនស្ថិតនៅទីតាំងកំពូលដូចកាលពីមុន (ឆ្នាំ២០០៤ និង ឆ្នាំ២០០៩) ក៏សាកលវិទ្យាល័យមួយនេះនៅតែស្ថិតជា សាកលវិទ្យាល័យដែលទទួលបាននូវការគោរព ពីគ្រប់ស្ថាប័ន និង សិស្សានុសិស្សនានា នៅជុំវិញពិភពលោក។
៤) សាកលវិទ្យាល័យខេមប្រិច (ប្រទេសអង់គ្លេស) – University of Cambridge៖សាកលវិទ្យាល័យដែលចូលមកបំបែក ភាពខ្លាំងរបស់សាលានៅសហរដ្ឋអាមេរិចនោះគឺ សាកលវិទ្យាល័យខេមប្រិចរបស់ប្រទេសអង់គ្លេស។
៥) វិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វញ៉ា (សហរដ្ឋអាមេរិក) – California Institute of Technology (Caltech) សាលាមួយនេះទទួលបានពិន្ទុច្រើន និង ឈរនៅក្នុងកម្រិតកំពូលគួរសម ហើយទទួលបានពិន្ទុច្រើនពីផ្នែក វិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា ដែលជាមុខវិជ្ជាសំខាន់របស់សាលាមួយនេះ។
៦) សាកលវិទ្យាល័យអុកហ្វត (ប្រទេសអង់គ្លេស) – University of Oxford៖សំរាប់ចំណាត់ថ្នាក់ទី ៦ នៅក្នុងតារាងគឺ សាកលវិទ្យាល័យអុកហ្វត របស់ប្រទេសអង់គ្លេស។
៧) សាកលវិទ្យាល័យទីក្រុងឡុងដ៍ (ប្រទេសអង់គ្លេស) – University College London (UCL)សាកលវិទ្យាល័យទី៣ ដែលតំណាងអោយប្រទេសអង់គ្លេស ហើយស្ថិតនៅចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជី គឺ សាកលវិទ្យាល័យទីក្រុងឡុងដ៍ ឬ UCL សាកលវិទ្យាល័យនេះ ទទួលសិស្សអន្តរជាតិអោយចូលរៀនច្រើនបំផុត ។
៨) វិទ្យាស្ថានបច្ចេកវិទ្យាស្វីស (ប្រទេសស្វីស) – Swiss Federal Institute of Technology (ETH Zurich)ស្ថាប័នអប់រំដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ ដែលមិនស្ថិតក្នុងប្រទេសអង់គ្លេស និង សហរដ្ឋអាមេរិចនោះគឺ វិទ្យាស្ថានបច្ចេកវិទ្យាស្វីស ដែលស្ថិតនៅក្នុងទីក្រុង Zurich ប្រទេសស្វីស។
៩) មហាវិទ្យាល័យអធិរាជទីក្រុងឡុងដ៍ (ប្រទេសអង់គ្លេស) – Imperial College London៖ជាសាកលវិទ្យាល័យ ដែលមានពិន្ទុប្រកៀកប្រកិតជាមួយនឹង សាកលវិទ្យាល័យទីក្រុងឡុងដ៍ សាកលវិទ្យាល័យមួយនេះស្ថិតនៅចំណាត់ថ្នាក់ទី ៩ ក្នុងបញ្ជី។
១០) សាកលវិទ្យាល័យឈីកាហ្គោ (សហរដ្ឋអាមេរិក) – University of Chicago៖ស្ថិតក្នុងចំណាត់ថ្នាក់ចុងក្រោយ ក្នុងបញ្ជីរបស់យើងនោះគឺ សាកលវិទ្យាល័យឈីកាហ្គោ។ ដោយទទួលបានពិន្ទុច្រើនគួរសមពី ការស្រង់មតិ និងការដាក់ពិន្ទុ ពីស្ថាប័នអប់រំនានា៕SP