រំភើបខ្លាំងណាស់ឥឡូវនេះស្ត្រីម្នាក់មានជំងឺប្រចាំកាយដេកដួលនឹងកន្ទេលត្រូវប្តីរត់ចោល បានទទួលការជួយ សង្គ្រោះពីសប្បុរសជនចិត្តធម៌ឯកឧត្តម ស្វាយ សំអុល និងលោកជំទាវ ព្រមទាំងលោកជំទាវ សុក វ៉ាន់នី ត្រូវជាដន្លង
ក្រោយពីក្រុមការងារសាព័ត៌មានNP បានធ្វើការផ្សព្វផ្សាយពីទុក្ខលំបាករបស់ស្ត្រី មានជំងឺប្រចាំកាយដេកដួលនឹងកន្ទេល ត្រូវបានប្តីរត់ចោលរួចមក ពេលនេះនាងបានទទួលការជួយពីសំណាក់ ឯកឧត្តម ស្វាយ សំអុល និងលោកជំទាវ ព្រមទាំងលោកជំទាវ សុក វ៉ាន់នី ត្រូវជាដន្លង ហើយ។ ដោយ ឯកឧត្តម ស្វាយ សំអុល និងលោកជំទាវ ព្រមទាំងលោក ជំទាវ សុក វ៉ាន់នី ត្រូវជាដន្លង បានផ្តល់ជូននូវជំនួយជាថវិការ ស្បៀងអាហារមួយចំនួន ព្រមទាំងបង់ថ្លៃជួលផ្ទះដែលស្ត្រីរូបនេះបានជំពាក់កាលពីពេលកន្លងមក ព្រមទាំងបន្តចេញប្រាក់បង់ថ្លៃផ្ទះជួលនោះ៣ខែបន្តទៀត។
ដោយស្បៀងអាហារដែលឧបត្ថមមានដូចជា ៖ថវិការ ១លានរៀល អង្ករ១បាវ មី២កេះ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ ១យួរ ស្ករស ៥គីឡូ ប៊ីចេង៥កញ្ចប់ អំបិលចំនួន៥គីឡូផងដែរ។
សម្រាប់ការជួយនេះផងដែរ ក្នុងនាមក្រុមការងារសារព័ត៌មានNP សូមសម្តែងការអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម ស្វាយ សំអុល និងលោកជំទាវ ព្រមទាំងលោកជំទាវ សុក វ៉ាន់នី ត្រូវជាដន្លង ដែលបានយកចិត្តទុកដាក់ជួយស្ត្រីរងគ្រោះដោយ ពុំមើលនឹងភ្នែកនោះឡើយ។
គួររំលឹកផងដែរថា ស្ត្រីម្នាក់ធ្លាក់ខ្លួនឈឺបន្ទាប់ពីប្តីរត់ចោល មានកូន៤នាក់និងម្តាយចាស់ជរានៅក្នុងបន្ទុក។ ដោយមានជីវភាពទីទាល់ក្រលំបាក និងមានជម្ងឺប្រចាំកាយទៀតផង ស្ត្រីឈ្មោះ គឺម ស្រៀង រូបនេះបានបង្ខំចិត្តឱ្យកូនតូចៗរបស់ខ្លួនដើរសុំទាននៅតាមដងផ្លូវដើម្បីរកប្រាក់មកទិញបាយហូប មកដល់ពេលនេះកូនរបស់ស្ត្រីរូបនេះម្នាក់បានបាត់បងជីវិត ។
ក្នុងសភាពទ្រុឌទ្រោម និងស្គមស្គាំងពុំអាចងើបពីគ្រែរួច នារីរូបនេះ បានឱ្យដឹងថាមានជំងឺ ដុះសាច់ក្នុងពោះ (មានអាការៈចុកពោះ ក្អួតឈាម ស្តាប់លឺតែនិយាយមិនចេញ និងមានដំបៅជើង...) ហើយនាងមានជំងឺរ៉ាំរ៉ៃបែបនេះច្រេីនខែមកហេីយ៕