ខេត្តក្រចេះ៖ ជនម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួលចាប់ឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវដឹងថា រូបគេជាជនដៃដល់ក្នុងអំពើឃាតកម្មកាប់សម្លាប់បងថ្លៃជីដូនមួយ រួចដុតកម្ទេចសាកសពចោលជាមួយនិងម៉ូតូ១គ្រឿងនៅក្នុងចម្ការកៅស៊ូមួយកន្លែង កាលពីឆ្នាំ២០១៩ កន្លងទៅ។
ជនដៃដល់ឈ្មោះ បូ ណារិន ហៅធី អាយុ២៣ឆ្នាំ រស់នៅឃុំស្រចារ ស្រុកស្នួល និងត្រូវបាននគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្រាវជ្រាវចាប់ខ្លួនបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាពមានរយះពេលជាង១ឆ្នាំ។ មូលហេតុដែលឈានអោយមានអំពើឃាតកម្មនេះ គឺដោយសារខឹងជនរងគ្រោះជំពាក់លុយចំនួនន១០ម៉ឺនរៀលតែមិនព្រមសងវិញ៕sp