រថយន្តបាកុង ៥គ្រឿង បង្ក្រាបបានពីបទល្មើសព្រៃឈើខុសច្បាប់ ត្រូវដុតបំផ្លាញចោល
4 ឆ្នាំ មុន
រថយន្តបាកុងដឹកឈើ ចំនួន៥គ្រឿង របស់ឈ្មួញកាប់ឈើខុសច្បាប់ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាបបាន ពេលកន្លងមក ត្រូវសមត្ថកិច្ចសម្រេចដុតបំផ្លាញចោល ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចដីឡូតិ៍ ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់។
ពិធីដុតបំផ្លាញរថយន្តបាកុងដឹកឈើនេះ មានការចូលពីសំណាក់ក្រុមបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ,លោកសាន ប៊ុនធឿន នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ,លោកអភិបាលស្រុក ព្រមទាំងសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធកគ្រប់ផ្នែក។
សូមបញ្ជាក់ថា ក្រោយពីមានបទបញ្ជារបស់លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបបានរថយន្តបាកុងដឹកឈនៅស្រុកឱរ៉ាល់ ចំនួន១៧គ្រឿង យកបំផ្លាញចោលចំនួន១៤គ្រឿង និង៣គ្រឿង ប្រគល់ជូនស្នាក់ការដែនជម្រកសត្វព្រៃរក្សាទុក៕SS