កន្លងមកបងប្អូនមួយចំនួនបានស្គាល់លោក យឹម តន ត្រឹមតែឈ្មោះប៉ុណ្ណោះ ព្រោះលោកជាមនុស្សអាថ៌កំបាំង តែពេលនេះអ្នកស្គាល់មុខមាត់ពិតរបស់ លោកច្បាស់តែម្តង ដោយមើលមួយភ្លែតនឹកស្មានថាលោកបម្រើការងារនៅក្រសួង និងស្ថាប័នណាមួយហើយ ព្រោះលោកមានឯកសណ្ឋានស្អាតបាតតាមពិតគាត់ជាមនុស្សមានសតិមិនគ្រប់ទាល់តែសោះ។

លោក យឹម តនជាឈ្មោះដែលបងប្អូនរស់នៅតាមបណ្តោយផ្លូជាតិលេខ ៣ និងលេខ ៤ ស្គាល់ច្បាស់ជាងតារាចម្រៀងល្បីទៅទៀត។មូលហេតុបុរសរូបនេះ បានកសាងកេរ្តិ៍ឈ្មោះពាសពេញតាមរបងរបងវត្ត សាលារៀន ក្រុមហ៊ុន សហគ្រាស រោងចក្រ និងកន្លែងសាធារណៈជាច្រើនទៀត ។

បើតាមការឱ្យដឹងពីអ្នកដែលធ្លាប់ស្គាល់ លោក យឹមតន ដំបូងឡើយគាត់ជាមនុស្សអ្នករៀនពូកែម្នាក់ តែក្រោយមកគាត់មានរោគចិត្ត ហើយចេះតែដើរសរសេរតាមរបងវត្ត និងរបងសាលារៀនតែម្តង ពេលខ្លះសូម្បីតែខ្ញុំជាអ្នកជិតខាង ក៏មិនដឹងថាគាត់ធ្វើហ្នឹងក្នុងហេតុផលអ្វីដែរ ប៉ុន្តែសព្វថ្ងៃគាត់ប្រឹងរត់ម៉ូតូឌុប ដើម្បីបានលុយទិញស៊ឺប្រាយបាញ់សរសេរលើជញ្ជាំង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ