មុននេះបន្តិច ផលិតកម្មថោន បានបង្ហោះលិខិតបដិសេធ ចំពោះការលើកឡើង របស់តារាចម្រៀងខេម ដែលបានលើកឡើងនូវពាក្យពេចន៍មួយចំនួន ថាមេរបស់លោកជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុងភ្នំពេញ។ភ្ជាប់ជាមួយលិខិតបដិសេធនោះ ផលិតកម្មថោន ក៏បានបង្ហោះនូវ ប័ណ្ណពន្ធប៉ាតង់២០១៩ និងលិខិតអនុញ្ញាតឱ្យធ្វើអាជីកម្មដែលចេញដោយក្រសួងវប្បធម៌និង វិចិត្រសិល្បៈ លិខិតអនុញ្ញាតនេះដែរមានសុពលភាព  ត្រឹមថ្ងៃទី០៩ កុម្ភៈ ឆ្នាំ២០១៨ ប៉ុន្តែមិនបានប៉ុន្មាននាទីផង ផលិតកម្មថោន ក៏បានលុបនូវលិខិតនោះចេញទុកតែលិខិតបដិសេធ តែមួយប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅក្នុងលិខិតបដិសេធរបស់ផលិតកម្មទីក្រុងភាពយន្ត (ថោន) មានខ្លឹមសារដើម ទាំងស្រុងថា «ផលិតកម្មទីក្រុងភាពយន្ត (ថោន)  សូមធ្វើការប្រកាសនិងបដិសេធចោលទាំងស្រុងរាល់ខ្លឹមសារ ក្នុងផេកឈ្មោះខេម ថាបានចុះផ្សាយថា “ខ្ញុំមិននឹកស្មានថាមេខ្ញុំ ដែលសព្វថ្ងៃជាប្រធានមន្ទីសេដ្ឋកិច្ច និងហរិញ្ញវត្ថុក្នុ ងភ្នំពេញ”

ផលិតកម្មទីក្រុងភាពយន្ត (ថោន) សូមធ្វើការបដិសេធរាលខ្លឹមសារ ដែឡអាខោនហ្វេសប៊ុកផេកឈ្មោះ ខេម ជាតារាចម្រៀងប្រចាំផលិតកម្មថោន បានបង្ហោះខ្លឹមសារ ខាងលើនេះគឺជាការផ្សាយ ព័ត៌មានមិនពិត និងបរិហាកេរ្តិ៏ជាសារធរណៈ។

ផលិតកម្មទីក្រុងភាពយន្ត (ថោន) ស្នើសុំអោយលោក ប៉ុន សុណារិន ហៅខេមចេញមកសុំទោសជាសាធារណៈ និងកែតម្រូវខ្លឹមសារដែលបានបង្ហោះជាបន្ទាន់។ផលិតកម្មទីក្រុងភាពយន្ត (ថោន)សូមធ្វើការប្រកាសជាសាធារណៈថា លោកជំទាវឧកញ៉ាជួបមាន ជាអគ្គនាយិការផលិតកម្មទីក្រុងភាពយន្ត (ថោន) បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ មិនមានតួនាទីជាមន្ត្រីរាជការអ្វីនោះឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ