ករណីចោរលួចកាប់ឈើនៅតំបន់អង្គរ អាជ្ញាធរអប្សរាថា ខ្លួនគ្រប់គ្រងតែពេលថ្ងៃទេ តែចោរចូលមកលួចពេលយប់
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធជាតិអប្សរាថា ដើមឈើដែលវាកាប់ វាមិនដែលកាប់ពេលថ្ងៃទេ។ ហើយការគ្រប់គ្រង់របស់អាជ្ញាធរជាតិអប្សរា នៅក្នុងតំបន់ហ្នឹងគឺតែម៉ោងពេលថ្ងៃទេ ពេលយប់គឺស្ថិតការគ្រប់គ្រងរបស់នគរបាលការពារបេតិភណ្ឌ។ លោកអះអាង យ៉ាងដូច្នេះនៅក្នុងគ្រុបតេលេក្រាមឆ្លើយតបទៅនឹងអ្នកសារព័ត៌មានពាក់ព័ន្ធទៅនឹងករណីកាប់ឈើគ្រញូង នៅក្នុងតំបន់គ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា។
បើតាមកំណត់ហេតុសរសេរថា នៅវេលាង០៩និង៣០នាទី ព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២០ត្រង់ចំណុចគោកបាខែង ក្រុមទី៦ភូមិត្រពាំងសេះ សង្កាត់កោកចក ក្រុងសៀមរាបចំពោះការកាប់ឈើគ្រញូងមួយដើមដែលដុះ នៅក្នុងតំបន់គ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរាត្រូវបានជនមិនស្គាល់ អត្តសញ្ញាណរួចកាត់យកបាត់ដោយសុវត្ថិភាព។
ឃើញថាពិតជាមានការលួចកាត់ឈើគ្រញូងដែ លមានមុខកាត់ ០.២ម៉ែត្រពិតប្រាកដមែន ដោយជ នមិនស្គាល់មុខ ហើយដើមគ្រញូងនេះត្រូវជន មិនស្គាល់មុខនោះលួចយកកំណាត់ពាក់កណ្ដាល អស់ប្រវែងប្រមាណ៣ម៉ែត្រ ដោយបន្សល់ទុកគល់នឹងចុងប៉ុណ្ណោះ។បច្ចុប្បន្ន ក្រុមការងារកំពុង បន្តស្រាវជ្រាវ រកជនប្រព្រឹត្តមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ការលួចកាប់ឈើប្រណិតនៅតំបន់គ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរាតែងតែកើតមានជារឿយៗដោយកាលពី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០កន្លងទៅ ត្រង់ចំណុច ព្រៃឧទ្យានអង្គរភូមិក្រវ៉ាន់ សង្កាត់នគរធំក្រុងសៀមរាបមានជនសង្ស័យពុំស្គាល់មុខបានលួចកាប់ឈើគ្រញូងអស់ចំនួ ៤ដើមផងដែរ។
ទោះយ៉ាងណាពាក់ព័ន្ធទៅនឹងករណីលួចកាប់ឈើគ្រញូងនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាជាបន្តបន្ទាប់បែបនេះ គេនៅមិនទាន់ឃើញអាជ្ញាធរជាតិអប្សរាចាប់បានជនសង្ស័យណាម្នាក់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ៕SP