កំពង់ចាម ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បានកើតមានការភ្ញាក់ផ្អើលមួយដោយសារតែផ្ទុះមានករណីអំពើហិង្សារមួយបានកើតឡើងនៅចំណុច ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Dim Daro បានបង្ហោះវីដេអូ នឹងភ្ជាប់ជាមួយអត្ថន័យថា «ទំពាំងរបស់ប្រទេសខ្ញុំ សុទ្ធតែជាអ្នកគុណនិយមមានដាវគ្រប់ៗដៃ ដេញកាប់គ្នាដូចរឿងហុងកុង នៅទឹកឆា ខេត្តកំពង់ចាម កាលពីថ្ងៃ១៣ខែកញ្ញា២០២០»។

គួរបញ្ជាប់ដែរថា ក្រុមក្មេងទំនើងទាំងនោះ បានប្រើដាវសាម៉ូរ៉ៃដេញកាប់គ្នា ហើយករណីនេះដែរ ប្រជាពលរដ្ឋសំណូមពរដល់អាញ្ញាធរដែលពាក់ពន្ធ ចាត់វិធានការទៅលើជនសង្ស័យ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ យកមកផ្ដន្ទាទោសឲ្យទាល់តែបាន ។

គួររំលឹកថា រមណីយដ្ឋាន«ទឹកឆា»ដែលជាទីរមណីយដ្ឋានមួយសម្រាប់ភ្ញៀវទេសចរណ៍បរទេស និងភ្ញៀវទេសចរណ៍ជាតិយើងធ្វើដំណើរទៅកម្សាន្តជាពិសេសនៅរដូវកាន់បុណ្យ ឬភ្ជុំបុណ្យ។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ