តាមរបាយការណ៍របស់លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តនៅខេត្តនេះ មានចំនួនសរុប ៤៣.៧១៤នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៤៣.៥១០នាក់ ភ្ញៀវទេសចរបរទេសមានចំនួន ២០៤នាក់ បើប្រៀបធៀបចូលឆ្នាំ២០១៩ គឺមានការកើនឡើងចំនួន ៦៨,៥៨%។

លោក ងិន សុវិមាន បានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ នៅតាមបណ្តារមណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងកំសាន្តនានាក្នុងខេត្តមណ្ឌលគិរី ក៏បានរឹតបន្តឹងក្នុងការអនុវត្តវិធានការណ៍ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ