ក្លឹបកម្សាន្ត១កន្លែង យីហោ «ហ្គោលឡាញ» នៅក្នុងទឹកដីខណ្ឌសែនសុខ ត្រូវកម្លាំង គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ , លោកឧត្តមសេនីយ៍ទោ សុង លី , លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ, លោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ ចុះទៅបង្ក្រាប កាលពីយប់ម៉ោងជាង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបានជិត៣០០នាក់។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ការចុះបិទក្លិបនេះគឺក្លិបនេះមិនស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល និង មានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់មនុស្សប្រុសស្រីរួមទាំងបុគ្គលិក និងអ្នកបើកបន្ទប់សរុបជិត៣០០នាក់ នាំឡើងលើរថយន្តបញ្ជូនទៅស្នងការនគរបាលរាជធានីធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕SS