របាយការណ៍មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបង្ហាញថា ក្នុងឱកាសនៃការឈប់សម្រាករយៈពេល ៥ថ្ងៃ ដើម្បីសងថ្ងៃឈប់បុណ្យចូលឆ្នាំថ្ងៃប្រពៃណីជាតិ  ចាប់ពីថ្ងៃទី១៧-២១  ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរណ៍ជាតិ មកពីបណ្តារាជធានី ខេត្តនានា បានមកទស្សនាកម្សាន្តក្នុងខេត្តរតនគិរី ប្រមាណ ៥០,៦២៨នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ១៧៩នាក់។  របាយការណ៍ខាងលើនេះមិនរាប់បញ្ចូលភ្ញៀវដែលបានមកកម្សាន្តថ្ងៃសៅរិ៍-អាទិត្យ មុននិងក្រោយការកំណត់ផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាឡើយ។  

ដោយឡែកសម្រាប់រយៈពេល៥ថ្ងៃនេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ទូទៅនៅក្នុងខេត្តមានភាពល្អប្រសើរ ពោលគឺពុំមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងឡើយ បន្ថែមលើនេះនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ បានអនុវត្តត្រឹមត្រូវស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបំពាក់ឧបករណ៍សម្រាប់បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងមានក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្ត បុគ្គលិកសហគមន៍ នៅរង់ចាំពិនិត្យកំដៅ ចែកម៉ាស់ បាញ់អាល់កុលជូនភ្ញៀវផងដែរ។  ជាងនេះទៀត នៅច្រកចូលសំខាន់ៗរបស់ខេត្ត អាជ្ញាធរពាក់ព័ន្ធបានដាក់ទីតាំងសម្រាប់ត្រួតពិនិត្យភ្ញៀវចូលខេត្ត និងបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយធ្វើដំណើរផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ