មុខជំនួញថ្មីៗជាច្រើន អាចមានការខាតបង់ឬដួលរលំ ដោយសារតែកត្តាផ្សេងៗដូចជា កង្វះខាតនៃបទពិសោធន៍អាជីវកម្ម មូលធននៅស្ទើរ ឬក៏អសមត្ថភាពក្នុងការគ្រប់គ្រងការទូទាត់បញ្ជីជាដើម។ ដើម្បីបើកដំណើរការអាជីវកម្មណាមួយ អ្នកត្រូវមាន៖ 

១. គម្រោងអាជីវកម្ម 

អ្វីដែលចាំបាច់បំផុតសម្រាប់សហគ្រិន នោះគឺគម្រោងអាជីវកម្ម ដែលវាជាអ្វីដែលអ្នកត្រូវបង្កើត មុនពេលអ្នកបើកក្រុមហ៊ុន។ គម្រោងអាជីវកម្មដើរតួជាអ្នកណែនាំ ក្នុងពេលធ្វើការសម្រេចចិត្ត ដែលពាក់ព័ន្ធទៅនឹងអាជីវកម្មរួមមាន ការចែងពីបេសកកម្ម គោលដៅ និងគុណតម្លៃរបស់ក្រុមហ៊ុន។  

២. មូលធន 

រាល់មុខជំនួញនិងអាជីវកម្មទាំងអស់ មិនថាតូចក្ដីធំក្ដី គឺសុទ្ធតែតម្រូវឱ្យមានដើមទុនទាំងអស់។អ្នកត្រូវស្វែងយល់ និងគិតឱ្យបានច្បាស់លាស់ អំពីរបៀបទ្រទ្រង់ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន ដែលអ្នកត្រៀមបើក។ អ្នកត្រូវចងចាំថា មូលធនរបស់អ្នកនឹងត្រូវប្រើប្រាស់ទៅលើ ការចំណាយប្រតិបត្តិការនានា សម្រាប់ដំណើរការក្រុមហ៊ុន មុនពេលដែលប្រាក់ចំណូលអាចរត់មករកអ្នក។ មួយវិញទៀត អ្នកគួរមានប្រាក់បម្រុងគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន ដើម្បីជៀសវាងពីបញ្ហាផ្សេងៗក្នុងដំណើរការអាជីវកម្ម។ 

៣. សមាជិកក្រុម 

ដើម្បីដំណើរការអាជីវកម្មឱ្យបានរលូននិងជោគជ័យ សហគ្រិនត្រូវមានក្រុមការងារមួយដែលមានសមត្ថភាព។ តែក្នុងន័យនេះ យើងមិនសំដៅទៅលើតែបុគ្គលិកអ្វីនោះទេ ក៏ប៉ុន្តែវាអាចជាដៃគូប្រកបការងារ ជាមួយអ្នកក្រៅក្រុមហ៊ុនដូចជា  អ្នកផលិត ឬអ្នកចែកចាយ ដែលអ្នកពឹងផ្អែកលើដើម្បីធ្វើការបង្កើត រកទីផ្សារ និងចែកចាយសេវាឬផលិតផលរបស់អ្នក។  

៤. យុទ្ធសាស្ត្រទីផ្សារ 

ជាធម្មតា អតិថិជននឹងមិនរត់មករកផលិតផលឬសេវាកម្មរបស់អ្នកឡើយ ប្រសិនបើពួកគេមិនដឹងពីព័ត៌មានរបស់ក្រុមហ៊ុនអ្នក។ ម្ចាស់អាជីវកម្មទាំងឡាយ ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច ត្រូវការបង្កើតយុទ្ធសាស្ត្រទីផ្សារ ដើម្បីផ្សព្វផ្សាយពីក្រុមហ៊ុនរបស់អ្នក និងបង្កើតមូលដ្ឋានអតិថិជនដែលជាគោលដៅ យ៉ាងមានប្រសិទ្ធិភាព។ អ្នកអាចបង្កើតជាខិត្តបណ្ណផ្សព្វផ្សាយ ផ្ទាំងពាណិជ្ជកម្ម ឬធ្វើយុទ្ធនាការទាក់ទាញអតិថិជនទំនើបៗ តាមរយៈក្រុមហ៊ុនទីផ្សារអាជីព។  

៥. ភាពមានទំនុកចិត្ត 

ការដែលម្ចាស់អាជីវកម្មមានទំនុកចិត្ត ជាគុណសម្បតិ្តដ៏មានសារៈសំខាន់ ដើម្បីដំណើរក្រុមហ៊ុនឬមុខជំនួញទៅមុខ។ ប្រសិនបើអ្នកមិនជឿជាក់លើខ្លួនឯង តើអតិថិជនអាចជឿជាក់លើអ្នកដែរឬទេ? ប្រាកដណាស់ អតិថិជនគ្រប់រូបនឹងជ្រើសរើសម្ចាស់អាជីវកម្ម ដែលមើលទៅអាជីព មានភាពប្រកួតប្រជែង និងជឿជាក់លើអ្វីដែលខ្លួនធ្វើ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ