សមត្ថកិច្ចចុះ បង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយមួយកន្លែងនៅស្រុកអង្គស្នួលដកហូតស្ករក្លែងក្លាយជាង៣០០រយគីឡូក្រាម
4 ឆ្នាំ មុន
កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋ បានចុះ បង្ក្រាបទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ស្ថិតនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ដោយម្ចាស់ទីតាំង មានឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរផលិតកែច្នៃស្ករត្នោតក្លែងក្លាយ ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំអោយបញ្ឈប់ផលិតស្ករត្នោតក្លែងក្លាយ ចំនួន៥លើករួចមកហើយ ។
ក្នុងប្រតិបត្តិការកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួនរួមមាន ស្ករត្នោត ក្លែងក្លាយផលិតរួចចំនួន១២ធុង ស្មើ៣៤៨គីឡូក្រាម , ស្ករស ចំនួន ៣បាវ ស្មើ១៥០គីឡូក្រាម , ប្រេងឆា ១ប៊ីដុងកន្លះ ស្មើនឹង៧,៥លីត្រ , ម៉ូទ័រកូស្ករ ចំនួន ១ឆ្នាំងខ្ទះ ចំនួន៣ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរម្ចាស់ទីតាំងតាមផ្លូវច្បាប់ ៕SP