សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ចាប់ខ្លួនជនជាតិកូរ៉េ ២នាក់ និងរឹបអូសគ្រឿងញៀជាង ១គីឡូក្រាម
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន Anti-Drug Department ដោយអនុវត្តតាមបញ្ជាដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងចូលរួមដឹកនាំសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបង្ក្រាបក្រុមមុខសញ្ញាជនជាតិកូរ៉េ(ខាងត្បូង) ជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅកូរ៉េ នៅចំណុចមុខអាផាតមិនវីសឌឹម(WISDOM APARTMENT) អគារលេខ១៦ ផ្លូវលេខ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្តទៅឆែកឆេរបន្ទប់ 3D ក្នុងអាផាតមិន WISDOM APARTMENT និងបន្ទប់លេខ F1 E12 ជាន់ទី១២ អផាតមិន DIAMOND HOME1 ដែលបានជួលស្នាក់នៅ លទ្ធផល៖
ក/ចាប់ខ្លួនជនសង្ស័យ ២នាក់
១-ឈ្មោះ SONG MIN SOO ភេទប្រុស កើតឆ្នាំ១៩៦១ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M717071112 "មានដីកាស្វែងរកចាប់ខ្លួនរបស់នគរបាលអន្តរជាតិ(និវេទន៍ក្រហម)"។
២-ឈ្មោះ CHOI MIN YOUNG ភេទប្រុស កើតឆ្នាំ១៩៧០ ជនជាតិកូរ៉េ។
ខ/ចាប់យកវត្ថុតាងសារធាតុញៀន
១/ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជាង 1389.53g ២/រថយន្ត ១គ្រឿង ៣/ទូរស័ព្ទ ៣គ្រឿង ៤/ជញ្ជីងថ្លឹង ២គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ និងលាក់បង្កប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នសង័្សយ ព្រមទាំងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានបញ្ជូនមកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕