យោងតាមបទបញ្ជា លោក សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០ កម្លាំង អធិការ និងកម្លាំងប៉ុស្តិ៍អន្លង់រាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក០៤នាក់សរុបទាំងអស់ចំនួន៣៤នាក់ បានចុះបង្ក្រាបទីតាំងដាំដុះដំណាំកញ្ឆាដោយខុសច្បាប់ នៅចំណុចជ្រលងភ្នំ អូរ៧០ ដែលដាំដុះនៅលើផ្ទៃដី ចំនួន០២ហិកតា មានកញ្ឆាចំនួន៥៥៣០ដើម ស្ថិតក្នុងភូមិដីក្រហមឃុំ អន្លង់រាប ស្រុកវាលវែង ។

លោកអធិការ ធាង ឡេង បានបញ្ជាក់ឲ្យដឹងថា ដោយលក្ខណ:ភូមិសាស្ត្រសំបូរទៅដោយភ្នំ ផ្លូវលំបាក មានចម្ងាយ ៣០ គីឡូ ម៉ែត្រ ចេញពីផ្លូវជាតិលេខ៥៥ ទើបសមត្ថកិច្ចយើងចាប់មុខសញ្ញាមិនបាន ។ លោកអធិការបន្តថាក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះកម្លាំងចម្រុះយើងបានដុតកម្ទេចចោលដំណាំកញ្ឆានិងខ្ទមចាំចំការផងដែរ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ