ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បាន៤.៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨.៩២៧នាក់ រឹបអូសគ្រឿងញៀន បានជាង២០៩គីឡូក្រាម។

ក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ក្នុងឱកាសអបអរសាទ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោក មាស វរិទ្ធ បានបញ្ជាក់ថា «ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី៥ (ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) របស់រាជរដ្ឋាភិបាល ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឹះទាំង៥ ដែលរួមាន ៖ វិធានការអនុវត្តច្បាប់ យើងបង្ក្រាបបាន៤.៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨.៩២៧នាក់ រឹបអូសគ្រឿងញៀន បានជាង២០៩គីឡូក្រាម»។

លោកបន្ដថា ទាំងនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់គ្នា ដែលនាំឲ្យសម្រេចបាននូវលទ្ធផលល្អប្រសើរ និងឈានទៅគ្រប់គ្រងស្ថានភាពគ្រឿងញៀន បានតាមរយៈការរៀបចំចាត់ចែងយន្ដការដឹកនាំយ៉ាងហ្មត់ចត់ និងច្បាស់លាស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានដោយមានការគាំទ្រគ្រប់ជ្រុងជ្រាយទៅវិញទៅមកពីតួ អង្គពាក់ព័ន្ធគ្រប់ផ្អែកគ្រប់វិស័យ មានក្ខណៈ ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ